SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចិន បោះទុន ៥០០លានដុល្លារ វិនិយោគផលិតសឡា នៅខេត្តកំពង់ស្ពឺ


ចិន បោះទុន ៥០០លានដុល្លារ វិនិយោគផលិតសឡា នៅខេត្តកំពង់ស្ពឺ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. and its subsidiaries បោះទុនប្រមាណ៥០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (សឡា) ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការលើកឡើងរបស់ លោក Si Juchen ម្ចាស់ក្រុមហ៊ុនចិន Dongbaishan Holding Group Co., Ltd. and its subsidiaries។

រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យខាងលើ ដែលវិនិយោគរួមគ្នាដោយ ក្រុមហ៊ុន Dongbaishan Holding Group សហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd នឹងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺនេះ ក្នុងរង្វង់ពី ១៥០០នាក់ ទៅ ៣០០០នាក់។ រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យនេះផងដែរ នឹងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ លើផ្ទៃដីប្រមាណជិត ៦០០ហិកតា ហើយក្រុមហ៊ុន Dongbaishan Holding Group បានដំណើរការរយៈពេលជាង ២០ឆ្នាំមកហើយ នៅប្រទេសចិន។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញពីការគ្រាំទ្រចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានសន្យាផ្តល់ការគាំទ្រ និងសម្របសម្រួលគ្រប់បែបយ៉ាង ចំពោះផ្នែកច្បាប់ និងនីតិវិធីផ្សេងៗ ដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តិបានរលូន។គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសប្រមាណ ២៤៤២រោងចក្រ សហគ្រាស ក្នុងនោះមានអ្នកវិនិយោគប្រមាណជាង ៩០% ជាជនជាតិចិន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី