SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិ ប្តូរប្រាក់រៀលខូចខាត ដោយសារអគ្គិភ័យ មិនគិតកម្រៃសេវា


ធនាគារជាតិ ប្តូរប្រាក់រៀលខូចខាត ដោយសារអគ្គិភ័យ មិនគិតកម្រៃសេវា
ធនាគារ-ហិរញ្ញវត្ថុ

2025-11-18

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-11-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង ប្តូរប្រាក់រៀលថ្មី ដល់ម្ចាស់ហាងលក់ទំនិញ ហេង ឆាយលី ដែលប្រាក់របស់គាត់បានឆេះខូចខាត ដោយសារគ្រោះអគ្គិភ័យ សរុបចំនួន ៦.៣៨៨.៥០០ រៀល ក្នុងបុរីព្រែកមហាទេព ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមិនគិតកម្រៃសេវា។

ការប្តូរប្រាក់រៀលថ្មី នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។

សូមជម្រាបថា សាធារណជន អាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី