SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បន្តលើកកម្ពស់កិច្ចសហការឱ្យកាន់តែប្រសើរ


ធនាគារជាតិ និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បន្តលើកកម្ពស់កិច្ចសហការឱ្យកាន់តែប្រសើរ
ធនាគារ-ហិរញ្ញវត្ថុ

2026-01-23

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2026-01-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា គណៈប្រតិភូនៃ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន Yasuto Watanabe បញ្ជាក់ពីឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យបានកាន់តែប្រសើរថែមទៀត។

លោកប្រធាន Yasuto បានលើកសរសើរពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ដោយបញ្ជាក់ថា មានប្រទេសជាច្រើនបានយកជាគំរូសម្រាប់អភិវឌ្ឍប្រព័ន្ធទូទាត់ និងបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានិងកត្តាប្រឈម ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាមួយលោកជំទាវបណ្ឌិត ជា សិរី ផងដែរ។

ក្នុងជំនួបកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ពីកិច្ចសហការល្អរវាងភាគីទាំងពីរ នាពេលកន្លងមក និងបានអរគុណ AMRO ដែលបានគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមន្រ្តី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា។ លោកជំទាវ ក៏បានលើកឡើងពីការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការអភិវឌ្ឍមុខងារប្រកបដោយនវានុវត្តន៍ ដែលផ្តល់ភាពអំណោយផលដល់ការលើកកម្ពស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ភាគីទាំងពីរ បានកត់សម្គាល់ពីនិន្នាការវិជ្ជមាននៃកំណើនការនាំចេញរបស់កម្ពុជា ដោយមានផលិតផលកាន់តែសម្បូរបែប និងទីផ្សារកាន់តែច្រើនឡើង បើទោះបីជាវិស័យសំណង់និងអចលនទ្រព្យនៅមិនទាន់រឹងមាំក្តី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី