SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា


សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2025-11-28

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-11-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងត្រៀមខ្លួន សហការនានា ដើម្បីបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែរឹងមាំថែមទៀត។ នេះបើតាមការលើកឡើងរបស់ លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

លោកស្រី Towfigua បានលើកឡើងពីរបាយការណ៍សិក្សារបស់ IFC ទាក់ទងនឹងអនុសាសន៍សម្រាប់លើកកម្ពស់កិច្ចការពារអតិថិជន និងបញ្ជាក់ពីការបន្តចូលរួមគាំទ្រសកម្មភាពអាទិភាពនានា ដែលត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលពី ធនាគារជាតិ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

លោកជំទាវទេសាភិបាល បានមានប្រសាសន៍ពីការអនុវត្តយុទ្ធនាការជាច្រើននាពេលកន្លងមក សំដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ដូចជាការផ្សព្វផ្សាយវីដេអូរអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន យុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ការដាក់បញ្ចូលមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ និងការដាក់ឱ្យអនុវត្តស្តង់ដាកិច្ចសន្យាឥណទានជាដើម។

លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកម្ចីក្រៅផ្លូវការ និងបញ្ហាផ្សេងទៀត ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ពស់ការផ្តល់និងការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយការទទួលខុសត្រូវ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី