2026-01-30
គិត បុប្ផា
2026-01-30
គិត បុប្ផា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងកំណត់ជាអាទិភាពគាំទ្រសមាជិកក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថល ក្នុងឆ្នាំ២០២៦ ដើម្បីធានាថា សហគ្រិន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អាចប្រកួតប្រជែងនៅក្នុងទីផ្សារឌីជីថលដែលគ្មានព្រំដែន។ នេះបើតាមប្រសាសន៍របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
កិច្ចប្រជុំប្រចាំឆ្នាំការិយាល័យប្រតិបត្តិ និងមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បន្តលើកឡើងថា ឈានចូលដល់ឆ្នាំ ២០២៦ គឺមិនត្រឹមតែជាការសម្គាល់ឆ្នាំសារពើពន្ធប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឈានចូលទៅក្នុង «យុគសម័យថ្មី» នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។ បេសកកម្មទាក់ទាញការវិនិយោគពីបរទេស គឺនៅតែជាអាទិភាពចម្បង ដូច្នេះ អ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់ព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ សម្រាប់ឆ្នាំ២០២៦ នេះ ដូចខាងក្រោម៖
១. កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣-៤ ខែមីនា ឆ្នាំ២០២៦ នៅភ្នំពេញ និង២. វេទិកាសហគ្រិនហ្វ្រង់កូហ្វូនី (REF) គ្រោងរៀបចំនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយស្វាគមន៍គណៈប្រតិភូជិត ៩០ប្រទេស។ អ្នកឧកញ៉ា គិត ម៉េង រំពឹងថា កិច្ចប្រជុំកំពូលទាំងនេះ នឹងជំរុញឱ្យមានសន្ទុះថ្មីនៃការភ្ជាប់ទំនាក់ទំនង រវាងមេដឹកនាំធុរកិច្ចក្នុងស្រុក និងអន្តរជាតិ។
គួរបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជួបជុំមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងទទួលនូវរបាយការណ៍ និងសំណូមពរពី បណ្តាលប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត, ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស និងសហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបូកសរុបការងារនៃការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី