2026-03-20
ទូច សូរិយា
2026-03-20
ទូច សូរិយា
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១៧៤លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣ពាន់ប្រាំរយកន្លែង។
គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោងនេះ បានបោះទីតាំងនៅខេត្តស្វាយរៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និងកំពង់ស្ពឺ ហើយមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង។
គម្រោងវិនិយោគខាងលើ នឹងផលិតដើមណូអែល អំពូលភ្លើងលំអ និងសម្ភារតុបតែងសម្រាប់ពិធីបុណ្យណូអែល, ផលិតដីសគ្រប់ប្រភេទ និងគ្រឿងតុបតែងលម្អពីប្លាស្ទិក, ផ្គុំដំឡើងរថយន្ត និងផលិតសម្ភារតុបតែងសម្រាប់ពិធីបុណ្យ ប្រដាប់ប្រដាក្មេងលេង កាបូប វាំងនន និងបោះពុម្ភផលិតផលសម្រេច, បង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) និងសាងសង់រោងចក្រកែច្នៃ, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសអានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៤០មេហ្គាវ៉ាត់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី