2026-04-23
ទូច សូរិយា
2026-04-23
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់អាស៊ី និងអាស៊ាន ស្តីពីការចាប់ផ្តើមគម្រោង និងកិច្ចសន្ទនាពហុភាគីសម្រាប់ «ការរៀបចំក្របខ័ណ្ឌកាទូតវិទ្យាសាស្ត្រផ្តោតលើនិរន្តរភាពក្រោយ ឆ្នាំ២០៣០ (Beyond SDGs 2030)» នៅថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងថា ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ គឺជាឱកាសដ៏សំខាន់ក្នុងការកំណត់បញ្ហាប្រឈម និងសក្តានុពលនវានុវត្តន៍របស់ស្ថាប័ន សម្រាប់ក្របខ័ណ្ឌនិរន្តរភាពក្រោយឆ្នាំ២០៣០ តាមរយៈកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំនៃស្ថាប័ន MIGHT និងសាកលវិទ្យាល័យ Keio កម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍរយៈពេលវែង ប្រកបដោយភាពធន់ និងនិរន្តរភាពសម្រាប់តំបន់ ដោយចាប់យកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម ហ៊ុល សៀងហេង បានបន្តថា ការរៀបចំខ្លួនសម្រាប់បរិបទក្រោយឆ្នាំ២០៣០ របស់កម្ពុជា ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើនវានុវត្តន៍ដែលផ្តោតលើមនុស្សជាស្នូល តាមរយៈការបង្កើនការ វិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យា ដែលរួមមានទាំងជំនាញ ចំណេះដឹង និងបទពិសោធន៍បច្ចេកទេសជាក់ស្តែង។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ Çពីការអនុវត្តទៅបរិវត្តកម្ម៖ ទស្សនវិស័យអាស៊ានលើអនាគតនៃអភិបាលកិច្ចអភិវឌ្ឍន៍ ព្រមទាំងបានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ របៀបវារៈស្រាវជ្រាវជាតិ និងការពង្រឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី