2026-04-24
ទូច សូរិយា
2026-04-24
ទូច សូរិយា
ភ្នំពេញ៖ វិស័យទេសចរណ៍ ជាវិស័យមួយដែលងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ និងអវិជ្ជមានដែលទាមទារឱ្យមានការឆ្លើយតបទាន់ពេលវេលា សកម្ម និងប្រកបដោយប្រសិទ្ធិភាព។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួង បានយកចិត្តទុកដាក់លើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែម ដែលឆ្លើយតបនិងវាយបកឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពខ្ពស់។
ក្នុងកិច្ចប្រជុំវឌ្ឍនភាពក្រុមការងារបណ្តាញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ ណែនាំឱ្យក្រុមការបង្កើនការតាមដានឱ្យទាន់បុរេសកម្ម និងសកម្ម ចំពោះបញ្ហាប្រឈមមុខ ជាពិសេសបញ្ហាទេសចរណ៍ក្នុងបរិបទពិភពលោក ដែលកំពុងជួបប្រទះនឹងស្ថានភាពសង្គ្រាម និងការរំខាននានា។ ជាពិសេស គឺត្រូវយកចិត្តទុកដាក់លើការតាមដាន និងឆ្លើយតបចំពោះការលាបពណ៌ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្តិនាមកម្ពុជា រួមទាំងអត្ថបទមួយចំនួនដែលបានប្រើប្រាស់ពាក្យ «Scambodia»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការងារទំនាក់ទំនងសាធារណៈ និងព័ត៌មាន គឺត្រូវតែពង្រឹងឱ្យមានភាពប្រទាក់ក្រឡាជាប្រព័ន្ធតែមួយ និងមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសការត្រៀមខ្លួនរួចជាស្រេចជាលក្ខណៈបុរេសកម្ម សកម្ម និងជាប់ជាប្រចាំនៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។ ចំពោះ ការងារមេឌៀរ និង Influencers ត្រូវពង្រឹងសមត្ថភាពជំនាញ AI ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលវិវត្តឥតឈប់ឈរ និង រិតចំណងជិតស្និទ្ធជាមួយក្រុមអ្នកផលិតមាតិកាព័ត៌មាន។
លើសពីនេះ ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ដល់ក្រុមការងារបរិវត្តកម្មឌីជីថល ត្រូវបន្តពន្លឿនការងារ Visit App Cambodia, Visit Cambodia Web site, ពង្រឹងការងារ Hotline 1221, ជំរុញលំហូរចរន្តឯកសាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើតMedia Server សម្រាប់ផ្ទុកទិន្នន័យ រូបភាព និងវីដេអូជារួមរបស់ក្រសួងទេសចរណ៍ផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី