SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន QL Resources Berhad ចង់បង្កើតក្រុមហ៊ុនពាណិជ្ជកម្មនៅកម្ពុជា ដើម្បីប្រមូលទិញ និងនាំចេញពោតក្រៀមទៅកាន់ទីផ្សារម៉ាឡេស៊ី 


ក្រុមហ៊ុន QL Resources Berhad ចង់បង្កើតក្រុមហ៊ុនពាណិជ្ជកម្មនៅកម្ពុជា ដើម្បីប្រមូលទិញ និងនាំចេញពោតក្រៀមទៅកាន់ទីផ្សារម៉ាឡេស៊ី 
ពាណិជ្ជកម្ម

2026-03-23

ទូច សូរិយា

ពាណិជ្ជកម្ម

2026-03-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ តំណាងក្រុមហ៊ុន QL Resources Berhad ចំណាប់អារម្មណ៍ក្នុងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មនៅកម្ពុជា ដើម្បីប្រមូលទិញ និងនាំចេញពោតក្រៀមពីកម្ពុជាទៅកាន់ទីផ្សារម៉ាឡេស៊ី ព្រមទាំងបង្ហាញពីគោលបំណងក្នុងការវិនិយោគលើកសិដ្ឋានចិញ្ចឹមបសុបក្សីសមាហរណកម្មបែបទំនើប (Integrated Poultry Farming) ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ស្របតាមស្តង់ដារឧស្សាហកម្ម ដើម្បីពង្រឹងសមត្ថភាពផលិត។

ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការគាំទ្រ និងត្រៀមលក្ខណៈជួយសម្របសម្រួល ជូនក្រុមហ៊ុនចំពោះគម្រោងវិនិយោគ និងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មខាងលើ ព្រមទាំងបានជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំយកផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសការជំរុញនាំចេញគ្រាប់ស្វាយចន្ទី ដើម្បីដាក់លក់ក្នុងបណ្តាញទីផ្សារប្រទេសម៉ាឡេស៊ី៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី