2026-04-27
ទូច សូរិយា
2026-04-27
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកភាពសហការឱ្យបានជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនទៅវិញទៅមកឱ្យកាន់តែច្រើនឡើង និងសកម្មក្នុងឆ្នាំ២០២៦ ថ្មី។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន បានបង្ហាញទស្សនៈរួមគ្នាថា វិស័យទេសចរណ៍ជាវិស័យគន្លឹះដែលជួយសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាង កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
ក្នុងជំនួប នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ភាគីទាំងពីរ ក៏បានបង្ហាញការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគោលការណ៍អនុញ្ញាតពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី