SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការធ្វើពាណិជ្ជកម្មរបស់កម្ពុជារយៈពេល៤ ខែក្នុងឆ្នាំ២០២៦ មានទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារកើនជិត ២០%  


ការធ្វើពាណិជ្ជកម្មរបស់កម្ពុជារយៈពេល៤ ខែក្នុងឆ្នាំ២០២៦ មានទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារកើនជិត ២០%  
ពាណិជ្ជកម្ម

2026-05-18

ឃី ភារៈ

ពាណិជ្ជកម្ម

2026-05-18

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ការពាណិជ្ជកម្មរបស់កម្ពុជា​លើទីផ្សារអន្តរជាតិ​ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារអាមេរិក​ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានជាង ១២ ពាន់លានដុល្លារ។

 បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦នេះ​ ការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា​ ជាមួយ ប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងទៀត មានទំហំទឹកប្រាក់សរុបជាង ២៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ភាគរយ បើធៀបរយៈពេល ដូចគ្នាឆ្នំា២០២៥ ដែលមានទឹកប្រាក់ប្រមាណជាង ១៩ ពាន់លានដុល្លារប៉ុណ្ណោះ។

​បើតាមប្រភពដ៏ដែលការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈពេល៤ខែ នៅដើមឆ្នាំនេះ មានទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារ បានកើនឡើងជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេស សំខាន់ៗរួមមាន៖ ប្រទេសចិនជិត ៥៨៣ លានដុល្លារ, សហរដ្ឋអាមេរិកជាង ៤,៤ ពាន់លានដុល្លារ, វៀតណាមជិត ២ ពាន់លានដុល្លារ, ជប៉ុនជាង ៦១៤ លានដុល្លារ, ថៃជាង ៣២៤ លានដុល្លារ, អេស្បាញ ៣៧៣ លានដុល្លារ, កាណាដា ជាង ៣៧៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។

 ក្នុងរយៈពេលដ៏ដែលនេះ កម្ពុជាបាននាំចូលទំនិញមានទឹកប្រាក់សរុបប្រមាណជាង ១២,២ ពាន់លានដុល្លារ កើនឡើងជាង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ, វៀតណាមជាង ១,៣ ពាន់លានដុល្លារ, ជប៉ុន ៣៥២ លានដុល្លារ, ថៃ ៦៩០ លានដុល្លារ, សឹង្ហបុរី ជាង ៧៥១ លានដុល្លារ, ម៉ាឡេស៊ី ៤៦៧ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី