SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-កាណាដា រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅសៀមរាប 


កម្ពុជា-កាណាដា រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅសៀមរាប 
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កាណាដា បង្ហាញជំហរគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការរៀបចំ «ភូមិហ្រ្វង់កូហ្វូន - Village Francophone» ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគី។ នេះជាការបញ្ជាក់របស់ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន។ ឯកឧត្តម Christian DesRoches ក៏បានពីកិច្ចសហប្រតិ្តការដ៏ល្អលើគ្រប់វិស័យជាមួយកម្ពុជាកន្លងមក និងការវិនិយោគធំៗ របស់វិនិយោគិនកាណាដានៅកម្ពុជា ដូចជា ធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។​ 

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានលើកឡើងពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកាណាដា មកលើកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈកំណើនភ្ញៀវទេសចរកាណាដាមកទស្សនាកម្ពុជា ដែលចេះតែកើនឡើងមិនឈប់ឈរជារៀងរាល់ឆ្នាំ រួមទាំងការបណ្តាក់ទុនដោយផ្ទាល់របស់ធនាគារជាតិកាណាដា (National Bank of Canada) នៅកម្ពុជា បានផ្តល់ភាពងាយស្រួលក្នុងការផ្តល់នូវសេវាកម្មទូទាត់ដល់ភ្ញៀវទេសចរ និងពាណិជ្ជករកាណាដាធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។​ 

ឯកឧត្តម ហួត ហាក់ ក៏បានបញ្ជាក់ពីការត្រៀមលក្ខណៈជាស្រេចរបស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆើ្លយតបនឹងកំណើនភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ លើចំនួនជិត ៤៥ពាន់នាក់ នាឆ្នាំ២០២៥ តាមរយៈការពង្រឹងកិច្ចសហការជាមួយស្ថានទូតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថិភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី