2026-05-22
ទូច សូរិយា
2026-05-22
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Yorkers ជាក្រុមហ៊ុនរៀបចំពិព័រណ៍ឧស្សាហកម្មអន្តរជាតិដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានជួបពិភាក្សាកិច្ចសហការរៀបចំពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាអន្តរជាតិ, ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនកម្ពុជាអន្តរជាតិ, ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក បោះពុម្ព និងវេចខ្ចប់កម្ពុជាអន្តរជាតិ ឆ្នាំ២០២៦។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន Yorkers បានស្នើកិច្ចសហការ និងការគាំទ្រជាថ្មីពីក្រសួង សម្រាប់ការរៀបចំពិព័រណ៍ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៣-១៦ សីហា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រមទាំងស្នើសុំកិច្ចសហការរៀបចំវេទិកាពិភាក្សា និងផ្សព្សផ្សាយ ដើម្បីទាក់ទាញក្រុមហ៊ុនតាំងពិព័រណ៍ ឧស្សាហកម្ម និងអ្នកចូលរួមទូទៅ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ក្រុមហ៊ុន Yorkers បានរៀបចំពិព័រណ៍នេះ ដោយទទួលបានការចូលរួមពីក្រុមហ៊ុនតាំងពិព័រណ៍ជាង ២០០ មកពី ១៥ ប្រទេសនិងតំបន់ ទាក់ទាញអ្នកចូលរួមជាង ៨ពាន់នាក់ ឱ្យមកទស្សនា និងស្វែងយល់ពីការរីកចម្រើនផ្នែកឧស្សាហកម្ម ដោយផ្តោតលើឧស្សាហកម្មវាយនភណ្ឌ គ្រឿងចក្រ សំបកវេចខ្ចប់ គ្រឿងបន្លាស់យានយន្ត និងបច្ចេកវិទ្យាឧស្សាហកម្ម៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី