SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តហៃណាន នឹងចុះ MoU ស្តីពីកិច្ចសហការទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកំណើនភ្ញៀវទេសចរទៅវិញទៅមក


ក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តហៃណាន នឹងចុះ MoU ស្តីពីកិច្ចសហការទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកំណើនភ្ញៀវទេសចរទៅវិញទៅមក
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តហៃណាន ប្រទេសចិន បានឯកភាពពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យជាក់ស្តែង និងស៊ីជំរៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ 

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានលើកឡើងពីការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការលើកទឹកចិត្តឱ្យមានជំនួបរវាងវិស័យឯកជនកម្ពុជា និងខេត្តហៃណានដើម្បីរៀបចំជាកញ្ចប់ទស្សនកិច្ច ក៏ត្រូវបានលើកឡើង និងឯកភាពផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យភាគីខេត្តហៃណាន ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន ជាពិសេសប្រជាពលរដ្ឋខេត្តហៃណាន តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងស្នើជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីខេត្តហៃណាន មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី