2026-05-23
ទូច សូរិយា
2026-05-23
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ភាពជាដៃគូរវាងក្រុមហ៊ុន DKSH (Cambodia) និងក្រុមហ៊ុន LSV Industry គឺជាគំរូជោគជ័យមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) កម្ពុជា ក្នុងការចាប់ដៃគូជាមួយបណ្តាញចែកចាយអន្តរជាតិ ដើម្បីពង្រីកទីផ្សារ និងបង្កើនភាពប្រកួតប្រជែង។
ជាមួយគ្នានេះ ក្រុមហ៊ុន DKSH បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការបន្តស្វែងរក និងនាំយកផលិតផលខ្មែរដែលមានគុណភាព និងសក្តានុពល ចូលទៅក្នុងបណ្តាញចែកចាយដ៏ទូលំទូលាយ និងមានឥទ្ធិពលរបស់ខ្លួន។ លើសពីនេះ តំណាងក្រុមហ៊ុន LSV Industry ក៏បានបង្ហាញថា ក្រុមហ៊ុនបានបង្កើនការផលិត ដោយដំណើរការរោងចក្ររយៈពេល ២៤ ម៉ោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងបានពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍លើផលិតផលថ្មីៗ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើន។ ម៉ូដែលនៃភាពជាដៃគូជាមួយ DKSH នឹងជួយពង្រឹងសមត្ថភាពរបស់ LSV និងជាស្ពានឱ្យផលិតផលបានទៅដល់ទីផ្សារដោយប្រសិទ្ធិភាព។
ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន LSV បន្តអភិវឌ្ឍផលិតផលថ្មីៗ និងពង្រីកកិច្ចសហការជាមួយនិស្សិត និងអ្នកស្រាវជ្រាវ ខណៈដែលក្រសួងនឹងបន្តគាំទ្រសហគ្រាសតាមរយៈស្តង់ដារូបនីយកម្ម សេវាមន្ទីរពិសោធន៍ ការផ្ទៀងផ្ទាត់និងព្យាសកម្មឧបករណ៍ និងការស្រាវជ្រាវនវានុវត្តន៍ ដើម្បីគាំទ្រសហគ្រាសក្នុងស្រុក ឱ្យឈានចូលទីផ្សារក្នុងតំបន់ និងអន្តរជាតិបានកាន់តែច្រើន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី