2026-07-18
SME News
2026-07-18
SME News
ភ្នំពេញ ៖ រយៈពេល៦ ខែ ក្នុងឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាសម្រេចបានប្រមាណជិត ៣៦,៨៤ ពាន់លានដុល្លារ កើនឡើងចំនួន ២០,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលទំហំទឹកប្រាក់ប្រមាណ ៣០,៥៧ ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ កម្ពុជានាំទំនិញចេញទៅកាន់បណ្តាប្រទេសសំខាន់ៗមានតម្លៃ ១៧,០៧ ពាន់លានដុល្លារ កើនឡើង ១៩.៥ ភាគរយ, ចំណែកឯការនាំចូលមកវិញមានតម្លៃ ១៩,៧៦ ពាន់លានដុល្លារ កើនជាង ២១,៤ ភាគរយ។
តាមប្រភពដដែលបានឱ្យដឹងថាក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៦នេះ ចិននៅតែជាប្រទេសឈានមុខគេ ក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ដែលមានទំហំទឹកប្រាក់ដោះដូរពាណិជ្ជកម្មទ្វេភាគីប្រមាណ ១១,៦៣ ពាន់លានដុល្លារ កើនឡើងរហូតដល់ ២៥,៥ ភាគរយ។ ដោយឡែក សហរដ្ឋអាមេរិក ជាប់លំដាប់លេខពីរ មានទំហំដោះដូពាណិជ្ជកម្មទ្វេភាគីប្រមាណ ៧,៤៨ ពាន់លានដុល្លារ កើនឡើងរហូតដល់ ៣១,៤ ភាគរយ។
គួររំលឹកថា នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៦៤,០២ ពាន់ លានដុល្លារ កើន ១៦,៨ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានតម្លៃ ៣១,១៤ ពាន់លាន ដុល្លារ កើន ១៤,៧% ចំណែកឯការ នាំចូលមកវិញ មានតម្លៃ៣៣,៨៨ ពាន់លានដុល្លារ កើន ១៨,៧%
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី