2026-09-03
SME News
2026-09-03
SME News
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ ការស្នើសុំ វិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។
ក្រសួងសាធារណការ បញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មខាងលើនេះ មានគោលដៅលើកកម្ពស់គុណភាពសេវាសាធារណៈ របស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបង្ខិតសេវាទៅជិតសាធារណជន ចំណេញពេលវេលា ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងទូទាត់កម្រៃសេវាតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់។
ក្នុងករណីមានចម្ងល់ ឬព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ HOTLINE "1275" ដោយ ឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣ កញ្ញា ២០២៦៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី