SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ប្តេជ្ញាសហការជាមួយរដ្ឋសមាជិកអាស៊ាន ផ្តល់ ប.ប.ស ឱ្យពលករទេសន្តរប្រវេសន៍អាស៊ាន ដោយមិនគិតពីបម្លាស់ទីក្នុងតំបន់


កម្ពុជា ប្តេជ្ញាសហការជាមួយរដ្ឋសមាជិកអាស៊ាន ផ្តល់ ប.ប.ស ឱ្យពលករទេសន្តរប្រវេសន៍អាស៊ាន ដោយមិនគិតពីបម្លាស់ទីក្នុងតំបន់
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-01

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-01

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាចិត្តសហការជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់ពលករទេសន្តរប្រវេសន៍នៃបណ្ដាប្រទេសអាស៊ាន ដោយមិនគិតពីការបម្លាស់ទីនៅក្នុងតំបន់ ដែលស្របនឹងមូលបទរបស់ប្រទេសសិង្ហបុរី ឆ្នាំនេះ គឺ «ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍»។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាព និងបរិយាប័នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់អាស៊ាននៅលើឆាកអន្ដរជាតិ ពិសេសក្នុងការលើកកម្ពស់ស្តង់ដារការងារប្រកបដោយសុខុមាលភាពនៅក្នុងតំបន់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម ហេង សួរ ក៏លើកឡើងពីវឌ្ឍនភាពនៃគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដែលត្រូវបានប្រមុខដឹកនាំអាស៊ានកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ។ ឯកឧត្តម ហេង សួរ ថ្លែងដូច្នេះក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ (28th ASEAN Labour Ministers' Meeting - ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍» នៅប្រទេសសិង្ហបុរី។

នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ រដ្ឋមន្រ្តី/តំណាងប្រតិភូការងារមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន បានកំណត់ទិសដៅឱ្យឯកឧត្តមមន្រ្ដីការងារអាស៊ាន (SLOM) ពិភាក្សាលម្អិតលើយន្ដការអនុវត្តបានយ៉ាងពេញលេញនូវគោលការណ៍ ដូចមាននៅក្នុងសេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំនេះ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេសអាស៊ាន បានអនុម័ត «សេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ» ដែលជាឯកសារគោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី