SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ស្នើក្រុមហ៊ុន Bayernhafen Nürnberg បណ្តាក់ទុនវិនិយោគផ្នែកភស្ដុភារកម្មនៅកម្ពុជា


កម្ពុជា ស្នើក្រុមហ៊ុន Bayernhafen Nürnberg បណ្តាក់ទុនវិនិយោគផ្នែកភស្ដុភារកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើឱ្យក្រុមហ៊ុន Bayernhafen Nürnberg ពិចារណាដាក់ទុនវិនិយោគលើផ្នែកភស្ដុភារកម្មនៅកម្ពុជា។ បើតាមការចុះផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ របស់ CDC ក្រុមហ៊ុនមួយនេះ គឺកំពុងវិនិយោគយ៉ាងមមារញឹកក្នុងការដឹកជញ្ជូន និងភស្ដុភារកម្ម នៅអាល្លឺម៉ង់។

ក្នុងអំឡុងពេលទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg ដើម្បីបញ្ជ្រាបសក្ដានុពលវិនិយោគ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជាដល់វិនិយោគិន ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្ដុភារកម្ម និងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ផងដែរ។ ការចុះពិនិត្យដល់ទីតាំងនេះ ក្នុងគោលបំណងសាកសួរក្រុមហ៊ុនពីបទពិសោធវិនិយោគលើគម្រោងយក្សផ្នែកដឹកជញ្ជូន និងភស្ដុភារកម្ម ពិសេសលើការប្រើប្រាស់ព្រែកជីក ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែក ដែលនេះមានប្រយោជន៍សម្រាប់កម្ពុជាប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយ។

Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមាន៖ អន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី