SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«វេទិកាសហគ្រិនខ្មែរឆ្នាំ២០២៤» នឹងរៀបចំដើម្បីផ្សព្វផ្សាយផលិតផល និងការច្នៃប្រឌិតរបស់អ្នកលក់ ទៅកាន់អតិថិជនគោលដៅ


«វេទិកាសហគ្រិនខ្មែរឆ្នាំ២០២៤» នឹងរៀបចំដើម្បីផ្សព្វផ្សាយផលិតផល និងការច្នៃប្រឌិតរបស់អ្នកលក់ ទៅកាន់អតិថិជនគោលដៅ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ វេទិកាសហគ្រិនខ្មែរឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ តាមការចុះផ្សាយរបស់នាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នាថ្ងៃទី១៩ កក្កដា វេទិកាសហគ្រិនខ្មែរឆ្នាំ២០២៤នេះ មានគោលបំណងប្រមូលផ្តុំអ្នកដឹកនាំនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម បុគ្គលដែលមានគំនិតច្នៃប្រឌិត និងផលិតផលដែលមាននវានុវត្តន៍ទាំងអស់ឱ្យមកនៅក្នុងវេទិកាតែមួយ។

វេទិកាសហគ្រិនខ្មែរឆ្នាំ២០២៤នេះ ប្រារព្ធឡើងដើម្បីផ្សព្វផ្សាយផលិតផល និងការច្នៃប្រឌិតចុងក្រោយរបស់អ្នកលក់ទៅកាន់ទស្សនិកជនគោលដៅ, បង្កើតបណ្តាញជាមួយអ្នកជំនាញក្នុងវិស័យ និងអតិជនគោលដៅ ពិសេសនឹងទទួលបានការយល់ដឹងអំពីទីផ្សារ និងបន្តនាំមុខនិន្នាការអាជីវកម្ម។

ក្នុងវេទិកាសហគ្រិនខ្មែរឆ្នាំ២០២៤នេះ ម្ចាស់អាជីវកម្ម សហគ្រាស និងក្រុមហ៊ុន អាចក្លាយជាម្ចាស់តូបពិព័រណ៍នេះ ដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅ និងស្វែងរកឱកាសសហការជាដៃគូនានាថែមទៀតផង។ គួរជម្រាបថា វេទិកាសហគ្រិនខ្មែរឆ្នាំ២០២៤ មានព្រឹត្តិការណ៍សំខាន់ៗរួមមាន៖ សន្និសីទ ការតាំងពិព័រណ៍ផលិតផល និងផ្សារភ្ចាប់បណ្តាញភាពជាដៃគូ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី