SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CGCC បានផ្តល់ឥណទានជាង២០០លានដុល្លារ ដល់ម្ចាស់អាជីវកម្មខ្នាតធំ និង MSMEs


CGCC បានផ្តល់ឥណទានជាង២០០លានដុល្លារ ដល់ម្ចាស់អាជីវកម្មខ្នាតធំ និង MSMEs
A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានចំនួន ២០១,២៦លានដុល្លារ ដល់អាជីវកម្មខ្នាតធំ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) សរុបចំនួន ២៣៦៦ គណនី គិតតាំងពីខែមេសា ឆ្នាំ២០២១ ដល់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានដែលចុះផ្សាយ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

CGCC បានឱ្យដឹងថា គណនីដែលមានការធានាចំនួន ២៣៦៦គណនីនេះ មានអាជីវកម្មខា្នតធំចំនួន ១៦៣ គណនី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ចំនួន២២០៣ គណនី។ យោងតាមរបាយការណ៍របស់ CGCC បានបញ្ជាក់ថា សន្និធិទំហំនៃការធានាឥណទានមានចំនួន ៩៣,៥៩លានដុល្លារ, សន្និធិឥណទានដែលមានការធានាមានទំហំ ១២៩,២៥លានដុល្លារ។ ចំពោះ ភាគរយនៃឥណទានមិនដំណើរការមានចំនួន ៩,១៨% និងសំណងដែលបានបញ្ចេញមានចំនួន ៦៦៦,៤៤៦ដុល្លារ។

ម្ចាស់អាជីវកម្មដែលបានទទួលបានការគាំទ្រពី CGCC ចំនួន ២២០៣គណនីនេះ មានស្ត្រីចំនួន ១០១៥នាក់ និងមិនមែនស្ត្រីមានចំនួន ១៣៥១នាក់ ដែលប្រភេទឥណទាននោះ ជាឥណទានវិបារូប៍, ឥណទានពាណិជ្ជកម្ម និងឥណទានកម្ចីមានកាលកំណត់។ គួរបញ្ជាក់ថា បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី