SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាច់បង្កកខុសច្បាប់ ដែលនាំចូលពីប្រទេសជិតខាងជាង ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល


សាច់បង្កកខុសច្បាប់ ដែលនាំចូលពីប្រទេសជិតខាងជាង ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-20

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-20

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សាច់បង្កកដែលជាទំនិញហាមឃាត់នាំចូលពីប្រទេសថៃ ប្រេស៊ីល និងហូឡង់ ចំនួន ២០៥កេស ស្មើនឹង ២ ០៥០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខារាជធានីភ្នំពេញ ដុតកម្ទេចចោល នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

បើតាមក្រសួងពាណិជ្ជកម្ម ចេញផ្សាយនាថ្ងៃទី១៦ សីហា សាច់បង្កកជាង ២តោននេះ មានដូចជា៖ គូទមាន់, ចុងស្លាបមាន់ និងឆ្អឹងមាន់ដែលនាំចូលមកពីប្រទេសថៃ មានចំនួន ១ ២២០គីឡូក្រាម, កោះមាន់ ដែលនាំចូលពីប្រទេសប្រេស៊ីល មានចំនួន ៣៦០គីឡូក្រាម និងស្លឹកត្រចៀកជ្រូក ផលិតនៅប្រទេសហូឡង់ ចំនួន ១០០គីឡូក្រាម។

សាច់បង្កក ដែលជាទំនិញហាមឃាត់នេះ ត្រូវបានមន្ត្រី ក.ប.ប. សហការជាមួយមន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដកហូតពីឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី