SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ការសន្សំប្រាក់» នឹងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធិភាព!


«ការសន្សំប្រាក់» នឹងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធិភាព!
ធនាគារ-ហិរញ្ញវត្ថុ

2024-11-02

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-11-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការសន្សំប្រាក់ នឹងជួយសម្រួលតម្រូវការចាំបាច់ក្នុងស្ថានភាពបន្ទាន់ ពិសេសចូលរួមពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ឬហៅថាការចាត់ចែងការចំណាយប្រចាំថ្ងៃ កាន់តែប្រសើរឡើង។ នេះជាការលើកឡើងរបស់លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយគូសបញ្ជាក់ថា ការសន្សំប្រាក់ ជារឿងមួយដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី«ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ៖«សារសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ» លោកជំទាវ ឌិត នីតា បន្តថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិ ដៃគូ និងគ្រឹះស្ថានសមាជិក នឹងលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការបង្កើតវប្បធម៌សន្សំដល់សាធារណៈជន តាមរយៈគម្រោង យុទ្ធនាការ និងបង្កើតមាតិកាសង្គមជាច្រើនទម្រង់ ដើម្បីផ្សព្វផ្សាយជាប្រចាំលើបណ្តាញសង្គមរបស់សមាគម និងគ្រឹះស្ថានជាសមាជិករបស់សមាគម។

សិក្ខាសាលាដែលរៀបចំឡើង ដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការសន្សំប្រាក់ និងចូលរួមលើកកម្ពស់វប្បធម៌សន្សំប្រាក់ក្នុងចំណោមសាធារណជនឱ្យកាន់តែប្រសើរ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ចូលរួមដោយឯកឧត្ដម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសិក្សានុសិស្ស ជនបង្គោលនៃគម្រោងសុវត្ថិភាពហិរញ្ញវត្ថុ និងសាធារណជនជាច្រើននាក់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី