SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC, សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ជំរុញសហគ្រាសប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុននៅកម្ពុជា


CDC, សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ជំរុញសហគ្រាសប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី នឹងទាក់ទាញវិនិយោគទ្វេទិស ដើម្បីឱ្យសហគ្រាសមកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

គណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ី ដែលដឹកនាំដោយ ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំស៊ែប៊ី និងលោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, សហព័ន្ធរុស្ស៊ី និងសហធនរដ្ឋឯករាជ្យ ស្នើឱ្យកម្ពុជា ពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ចក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា២០២៥ នៅជប៉ុន និង Expo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី។ ការស្នើបែបនេះរបស់គណៈប្រតិភូសភាពាណិជ្ជកម្ម មានគោលបំណងលើកកម្ពស់ការឈ្វេងយល់ពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់សហគមន៍ធុរកិច្ចក្នុងតំបន់ Balkans។

ក្នុងកិច្ចពិភាក្សា ដើម្បីលើកកម្ពស់កិច្ចសហការទ្វេភាគី និងឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មី នៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជានេះ ឯកឧត្ដម សួន សុផល ក៏បានលើកឡើងពីសាវតារនៃការរៀបចំតាក់តែងបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគ ដែលរាជរដ្ឋាភិបាលតែងតែកែលម្អជាប្រចាំ សំដៅផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំដល់វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី