SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើការបណ្តុះបណ្តាលបុគ្គលិកពី«សន្តិសុខសាយប័រ» ជួយអ្វីខ្លះដល់បុគ្គលិក និងស្ថាប័ន?


តើការបណ្តុះបណ្តាលបុគ្គលិកពី«សន្តិសុខសាយប័រ» ជួយអ្វីខ្លះដល់បុគ្គលិក និងស្ថាប័ន?
A+ A-

ភ្នំពេញ៖ អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកឱ្យដឹងពីសន្តិសុខសាយប័រ នឹងជួយកាត់បន្ថយហានិភ័យលើបណ្តាញអ៊ិនធឺណិតរួមមាន ការរំលោភបំពានសុវត្ថិភាព បង្កើត និងបង្កើនការយល់ដឹងពីសុវត្ថិភាពសន្តិសុខសាយប័រនៅក្នុងស្ថាប័ន ឬអង្គភាព និងការពារសុវត្ថិភាពទិន្នន័យរបស់អតិថិជនជាដើម។ បើតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ធាតុផ្សំសំខាន់ៗនៃការបណ្តុះបណ្តាលសន្តិសុខសាយប័រ គឺមានចំនួន ៧ចំណុច ដើម្បីការពារស្ថាប័ន និងខ្លួនឯងពីការគំរាមកំហែងនៃបទល្មើសបច្ចេកវិទ្យា។

ធាតុផ្សំសំខាន់ៗនៃការបណ្តុះបណ្តាលសន្តិសុខសាយប័រចំនួន៧ នេះមានដូចជា៖ ទី១. Understanding cyber threats ជាការបញ្ច្រាបចំណេះដឹងបុគ្គលិកយល់អំពីការគំរាមកំហែងនៃប្រភេទបទល្មើសបច្ចេកវិទ្យា មានដូចជា ការផ្ញើសារក្លែងបន្លំ(phishing emails) និងគេហទំព័រក្លែងក្លាយ( fake websites)។ ទី២. Recognizing Suspicious Activity ការបញ្ច្រាបចំណេះដឹងអំពីសញ្ញាណនៃបទល្មើស ដូចជា ការផ្ញើសារ ឬអ៊ីម៉ែលមិនប្រក្រតី ឬការស្នើសុំចូលប្រើប្រាស់ឧបករណ៍ប្រព័ន្ធដែលគួរសង្ស័យ។

ទី៣. Safe use of technology ជាការណែនាំប្រើប្រាស់ឧបករណ៍ឌីជីថល ប្រតិបត្តិការប្រព័ន្ធណែតវើក (Accessing Network) ការរៀបចំទុកដាក់ពាក្យ ឬលេខសម្ងាត់ឱ្យមានសុវត្ថិភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងចៀសវាងការប្រើប្រាស់ Wi-Fi សាធារណៈ ហើយធ្វើបច្ចុប្បន្នភាព Software បានទៀងទាត់។ ចំពោះ ទី៤. Phishing Simulations សិក្សាឈ្វេងយល់កំណត់អត្តសញ្ញាណការវាយប្រហារក្លែងបន្លំ ឬសារអេឡិចត្រូនិច (Email) ដែលគួរឱ្យសង្ស័យ។ ទី៥. Password Management ជំរុញឱ្យប្រើប្រាស់លេខសម្ងាត់ពិបាក ដើម្បីរក្សាសុវត្ថិភាព, ទី៦. Incident Reporting បង្រៀនបុគ្គលិកដឹងអំពីការគំរាមកំហែងសន្តិសុខសាយប័រ ដើម្បីធ្វើសេចក្តីរាយការណ៍មកកាន់អ្នកជំនាញបន្ទាន់ ក្នុងករណីមានការគំរាមកំហែង ឬការវាយប្រហារ និងទី៧. Data Protection ពន្យល់ ឬណែនាំឱ្យចេះរក្សាទុកដាក់តាមចំណាត់ថ្នាក់នៃឯកសារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី