SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យធនាគារអេស៊ីលីដា ពិនិត្យលទ្ធភាពផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យដល់សហគមន៍ទេសចរណ៍


ក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យធនាគារអេស៊ីលីដា ពិនិត្យលទ្ធភាពផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យដល់សហគមន៍ទេសចរណ៍
ធនាគារ-ហិរញ្ញវត្ថុ

2025-03-28

គន ម៉េងហុង

ធនាគារ-ហិរញ្ញវត្ថុ

2025-03-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យធនាគារអេស៊ីលីដា ភីអិលស៊ី ពិនិត្យលទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យដល់សហគមន៍ទេសចរណ៍ និងជួយផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍តាមរយៈ Website ACLEDA និង App របស់ធនាគាររបស់ ACLEDA។

ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ក៏បានពិភាក្សាពីការផ្តល់សេវាកម្មឌីជីថលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី លើការពិនិត្យលទ្ធភាពក្នុងការគាំទ្រវិស័យទេសចរណ៍ តាមរយៈការផ្តល់កម្ចីសម្រាប់ជួយដល់វិស័យទេសចរណ៍សណ្ឋាគារ ជាពិសេសតំបន់ក្នុងគម្រោងយុទ្ធសាស្រ្តផែនការមេរបស់រដ្ឋាភិបាល រួមមាន៖ សៀមរាប ក្រុងព្រះសីហនុ កែប មណ្ឌលគីរី។

កិច្ចប្រជុំនេះ ភាគីទាំងពីរ ក៏លើកឡើងពីកិច្ចសហការចំពោះសហគមន៍ទេសចរណ៍ ដែលមានការលក់ដូរផ្សេងៗឱ្យមានការប្រើប្រាស់ KHQR របស់ធនាគារ នឹងមានផ្តល់កម្ចី (Merchant OD សំដៅដល់កម្ចី) សម្រាប់ធ្វើអាជីវកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី