SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ៖ ការអភិវឌ្ឍផលិតផល នវានុវត្តន៏ចំណីអាហារ ជាផ្តល់ឱកាសសម្រាប់សហគ្រិនមហាវិទ្យាល័យកសាងសហគ្រិនភាព


ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ៖ ការអភិវឌ្ឍផលិតផល នវានុវត្តន៏ចំណីអាហារ ជាផ្តល់ឱកាសសម្រាប់សហគ្រិនមហាវិទ្យាល័យកសាងសហគ្រិនភាព
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា ការអភិវឌ្ឍផលិតផល នវានុវត្តន៏ ចំណីអាហារមិនមែនគ្រាន់តែជាការបង្កើតផលិតផលថ្មីប៉ុណ្ណោះទេ វាគឺជាការផ្តល់ឱកាសសម្រាប់សហគ្រិនមហាវិទ្យាល័យ ការកសាងស្មារតីសហគ្រិនភាព និងការជំរុញវិស័យកែច្នៃចំណីអាហារ។

ក្នុងកម្មវិធី Startup Launchpad Food Edition 2025 វគ្គបទបង្ហាញជាសាធារណៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)-គម្រោងភូមិសន្តិភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្តថា កម្មវិធីនេះ ជាជំហានដំបូងក្នុងការចាប់ផ្តើមបង្កើតគំនិតច្នៃប្រឌិតម្ហូបអាហារទៅតាមមហាវិទ្យាល័យក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបន្ថែមថា កម្មវិធី Startup Launchpad Food Edition 2025 ដែលមានការប្រកួតប្រជែងនេះ គឺដើម្បីជំរុញការច្នៃប្រឌិតផលិតផលម្ហូបអាហារ និងបណ្តុះភាពជាសហគ្រិនក្នុងចំណោម និស្សិតសាកលវិទ្យាល័យនិងសិប្បកម្មម្ហូបអាហារខ្នាតតូច ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងការជំរុញសម្រាប់សហគ្រិនជំនាន់ថ្មីនៅក្នុងវិស័យម្ហូបអាហារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី