2025-07-05
ទូច សូរិយា
2025-07-05
ទូច សូរិយា
ភ្នំពេញ៖ វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ក្នុងគោលបំណងជំរុញលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាសម្រាប់ធុរជន និងអ្នកចូលរួមចែករម្លែកបទពិសោធន៍ ឈ្វេងយល់ពីនិន្នាការថ្មីៗនៃបច្ចេកវិទ្យាទំនើប ដែលអាចអនុវត្តបាន សម្រាប់ផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា វេទិកានេះ ផ្តល់ឱ្យ អ្នកចូលរួមទាំងអស់ បានឈ្វេងយល់បទពិសោធ កត្តាប្រឈម និងភាពជោគជ័យនៃការធ្វើធុរកិច្ចក្នុង វិស័យកសិកម្ម ក្រោមប្រធានបទ «ការប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប»។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានណែនាំឱ្យធុរជន វិនិយោគិន រៀបចំផែនទីចង្អុលផ្លូវសម្រាប់រៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអាណត្តិទី៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី