SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍ជំនាញ ទទួលបានហិរញ្ញប្បទានប្រមាណ ៥លានដុល្លារ ពី​ធនាគារពិភពលោក សម្រាប់បណ្តុះបណ្តាលដៃគូសមាគមធុរកិច្ច ដល់ឆ្នាំ២០២៩


មូលនិធិអភិវឌ្ឍន៍ជំនាញ ទទួលបានហិរញ្ញប្បទានប្រមាណ ៥លានដុល្លារ ពី​ធនាគារពិភពលោក សម្រាប់បណ្តុះបណ្តាលដៃគូសមាគមធុរកិច្ច ដល់ឆ្នាំ២០២៩
A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានសរុបចំនួន ៥,០៨ លានដុល្លារ ពីដៃគូអភិវឌ្ឍន៍ ធនាគារពិភពលោក (World Bank) សម្រាប់គាំទ្រគម្រោង «ជំនាញដើម្បីការងារកាន់តែប្រសើរ» ផ្តោតលើការបណ្តុះបណ្តាលដៃគូសមាគមធុរកិច្ច នៅក្នុងវិស័យយានយន្ត អេឡិចត្រូនិក និងពង្រីកការគាំទ្រថវិកាអភិវឌ្ឍន៍ជំនាញ ដល់សិក្ខាកាម យ៉ាងហោចណាស់ ២៥០០នាក់ ដែលចាប់ផ្តើម នៅចុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងថា ការគាំទ្រនានារបស់ដៃគូអភិវឌ្ឍន៍ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) កិច្ចសហការ និងការគាំទ្រនានារបស់ដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់សម្រាប់ពង្រឹងសមត្ថភាពរបស់អង្គភាពប្រតិបត្តិ SDF និងដៃគូ ព្រមទាំងជំរុញការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា ឱ្យកាន់តែទូលំ ទូលាយ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ថ្លែងដូច្នេះ ក្នុងពិធីបើសិក្ខាសាលាស្តីពី «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ ដើម្បីកម្ពុជាប្រកបដោយជំនាញ»។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់ថា ការគាំទ្រដោយ ADB និង AFD ដែលបានផ្តល់ថវិកាចំនួន ៧លានដុល្លារ បានបណ្តុះបណ្តាលសិក្ខាកាមចំនួន ១៥ ៤០៧នាក់ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ ដោយបណ្តុះបណ្តាលចំនួន ១០០គម្រោង ផ្តោតលើវិស័យអាទិភាព រួមមាន៖ កម្មន្តសាលសំណង់ អេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន (ICT) និងទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ឯកឧត្តម បន្តថា ភាពជាជាដៃគូរបស់ SDF នៅតែបន្តពង្រីកវិសាលភាពតាមរយៈគម្រោង ជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០។

គម្រោងជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត បន្តពង្រីកវិសាលភាពនៃការគាំទ្រ ដោយផ្តោតលើគោលដៅទី២ ក្នុងវិស័យអាទិភាព ដូចជាវាយនភណ្ឌ និងសម្លៀកបំពាក់ ដោយមានថវិកាគាំទ្រចំនួន ៩,៣លានដុល្លារ និងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន ១៥ ០០០នាក់ និងគោលដៅទី៣ ក្នុងវិស័យអាទិភាព រួមមាន៖ កម្មន្តសាល សំណង់ ឌីជីថល ទេសចរណ៍ ឧស្សាហកម្ម យានយន្ត និងឧស្សាហកម្មអេឡិចត្រូនិក ដោយមានថវិកាសម្រាប់ការបណ្តុះបណ្តាលចំនួន ៧លានដុល្លារ ផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមយ៉ាងហោចណាស់ ៧ ០០០នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី