2025-07-06
គិត បុប្ផា
2025-07-06
គិត បុប្ផា
ភ្នំពេញ៖ ការចាប់ផ្ដើមអនុវត្ដ សមាសភាគទី៣ នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) នឹងបញ្ជ្រាបការអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ Climate Smart Agriculture (CSA) ដល់អាជ្ញាធរមូលដ្ឋាន កសិករ និងអ្នកពាក់ព័ន្ធ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP។
ឯកឧត្តម ហ៊ាន វណ្ណហន បន្ថែមថា សិក្ខាសាលា ស្ដីពី សេវាគាំទ្របង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម នៃគម្រោង CaWSIP នេះដែរ នឹងជួយកំណត់មុខសញ្ញា ដែលធ្វើឱ្យថ្លៃដើមផលិតកម្មមានតម្លៃខ្ពស់ សំដៅសិក្សាស្រាវជ្រាវរកបច្ចេកទេសកាត់បន្ថយថ្លៃដើមលើមុខដំណាំអាទិភាពក្នុងតំបន់គោលដៅរបស់ប្រជាកសិករ។
ឯកឧត្ដមរដ្ឋលេខាធិការកសិកម្ម បន្តថា គម្រោងខាងលើនេះ គឺបង្ហាញពីកិច្ចសហប្រតិបត្ដិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងគោលបំណងកែលម្អសន្ដិសុខទឹកកម្ពុជា ធ្វើឱ្យការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានេះ នឹងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធមូលដ្ឋានពីបច្ចេកទេសសមស្របនានា ការកំណត់បានប្រភេទមុខដំណាំមានសក្តានុពលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលា ឱ្យពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀត សំដៅធ្វើឱ្យការអនុវត្តផែនការសកម្មភាពគម្រោងទទួលបានតាមលទ្ធផលរំពឹងទុកប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព។
ឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈភិបាលខេត្ដមណ្ឌលគិរី គាំទ្រដល់គម្រោង និងស្នើដល់អាជ្ញាធរស្រុក ឃុំភូមិ កសិករ និងអ្នកពាក់ព័ន្ធ ចូលរួមសហការជាមួយគម្រោង កែលម្អធនធានទឹកសម្រាប់ប្រើប្រាស់ទៅតាមពហុបំណង បង្កើនផលិតកម្មកសិកម្មឱ្យមានភាពសំបូរបែប បំពេញតម្រូវការក្នុងខេត្ដ និងតំបន់។ គួរបញ្ជាក់ថា សិក្ខានេះ មានការចូលរួមពីតំណាងធនាគារពិភពលោក រដ្ឋបាលខេត្ដ ក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ CaWSIP-MAFF ក្រុមការងារអនុវត្ដគម្រោងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដមណ្ឌលគិរី អាជ្ញាធរស្រុក-ឃុំ មន្រ្ដីកសិកម្មឃុំ សហគមន៍ (កសិកម្ម ព្រៃឈើ ប្រើប្រាស់ទឹក) វិស័យឯកជន អង្គការដៃគូរ និងកសិករគំរូ ក្នុងតំបន់វិសាលភាពអនុវត្ដគម្រោង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី