2025-07-07
គន ម៉េងហុង
2025-07-07
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd របស់ចិន ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាព នៃកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធផ្នែកអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា។
ក្នុងកម្មវិធីចុះ MOU កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក Wu Yong ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានលើកឡើងថា ក្រុមហ៊ុនមានបទពិសោធគ្រប់គ្រាន់ ដើម្បីចែករំលែកចំណេះដឹងទាក់ទងភាសាចិន ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងគំនិតច្នៃប្រឌិតថ្មីៗផ្សេងទៀតឱ្យស្របទៅតាមបរិបទសកលលោកបច្ចុបុ្បន្ននេះ។
ជាមួយគ្នានេះ លោក Wu Yong ក៏បានលើកឡើងបន្ថែមថា ក្រុមហ៊ុនពិត ជាមានមោទនភាព ដែលទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្រៀនភាសាចិន និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដទៃទៀតដល់សិក្ខាកាមនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ពីការស្វាគមន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ដែលគ្រោងបញ្ជូនគ្រូជំនាញភាសាចិនមកជួយបណ្ដុះបណ្ដាលសិក្ខាកាមនៅកម្ពុជា ដើម្បីឱ្យមានចំណេះដឹងខាងភាសាចិនបន្ថែមលើមុខវិជ្ជាស្នូលរបស់សិក្ខាកាម សម្រាប់ប្រាស្រ័យទាក់ទងជាមួយនិយោជកចិន។
ចំពោះការចុះ MOU នេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា គឺផ្ដោតសំខាន់លើការពង្រឹងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី