2025-07-08
ទូច សូរិយា
2025-07-08
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល៦ខែ នៃឆ្នាំ២០២៥ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសសរុបជាង ២៦,៣១លានដុល្លារ កើនឡើង ៨,០៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ រយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ៥៦,៧៦ម៉ឺននាក់ កើនបាន ៨,៧៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ៦ខែនេះ កម្ពុជាទទួលបានជាង ១៨,១១ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ១២ ០៧៦នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ៨៤,២៧ម៉ឺនដុល្លារ ក្នុងនោះសេវាឈ្នួលទូកទទួលបាន ៣៧,៣៩ម៉ឺនដុល្លារ។
ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ៦ខែនេះ ទទួលបាន ៨,១៩ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ៨ ១៩៩នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ៣ ២២០ដុល្លារ និងមានភ្ញៀវបរទេសចំនួន ៦៤៤នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី