SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យវិនិយោគិនឥណ្ឌា បោះទុនកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា


សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យវិនិយោគិនឥណ្ឌា បោះទុនកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា
ពាណិជ្ជកម្ម

2025-07-08

គិត បុប្ផា

ពាណិជ្ជកម្ម

2025-07-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី ពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេស ចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា មានការកើនឡើង ប៉ុន្តែពុំទាន់សមស្របទៅនឹងសក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ ដោយឥណ្ឌា មានប្រជាជនច្រើន និងទីផ្សារធំ ចំណែកកម្ពុជា ក៏មានកម្លាំងទិញធំដែរ។ ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន ឱ្យប្រទេសទាំងពីរ យកចិត្តទុកដាក់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើជាជន្ទល់ដល់ទំនាក់ទំនងយោបាយ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

ក្នុងជំនួបជាមួយ សម្តេចតេជោ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នឹងកើនដល់កម្រិតមួយថ្មីទៀត ពិសេសតាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ូឌី នៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមអនុរដ្ឋមន្រ្តី លើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យនានា ចាប់តាំងពីវិស័យការពារជាតិ ការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស, ការដោះមីន ការអភិរក្ស និងការជួសជុលឡើងវិញនូវប្រាសាទនានាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី