2025-07-08
ឃី ភារៈ
2025-07-08
ឃី ភារៈ
ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE ) កំពុងជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ដើម្បីចូលរៀនក្នុងកម្មវិធីអប់រំអាហារូបករណ៍ចំនួន ៣ផ្សេងគ្នា រួមមាន កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ និងថ្នាក់ចំណេះទូទៅតាមសាលារដ្ឋ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
យោងតាមការចុះផ្សាយរបស់ PSE Institute បានឱ្យដឹងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺសម្រាប់សិស្សមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មានអាយុចាប់ពី ១៥ឆ្នាំឡើង ដែលមានកម្រិតវប្បធម៌ទាបបំផុតជាប់ថ្នាក់ទី៧ មកពីគ្រួសារក្រីក្រ ដែលតម្រូវឱ្យចូលចាប់ពីម៉ោង ៦:៣០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ក្នុងនោះមានអាហារពេលព្រឹក ថ្ងៃត្រង់ និងអាហារសម្រន់ ដោយមិនអនុញ្ញាតឱ្យយកអាហារ ឬភេជ្ជៈផ្សេងៗចូលក្នុងសាលា ដោយគោរពតាមគោលនយោបាយរបស់អង្គការសម្រាប់ក្មេងស្រីផ្តល់អាទិភាព មានកន្លែងស្នាក់នៅផងដែរ។
ចំណែកឯ អាហារូបករណ៍ថ្នាក់ពន្លឿនខាងក្នុងមណ្ឌលជាកម្មវិធីអប់រំចំណេះទូទៅ គឺធ្វើសម្រាប់សិស្សមកពីរាជធានីភ្នំពេញប៉ុណ្ណោះ ដែលមានអាយុយ៉ាងតិច ១២ឆ្នាំ ដែលរៀនយឺតជាងកម្មវិធីសិក្សាយ៉ាងតិច ២ឆ្នាំ និងមកពីគ្រួសារក្រីក្រ។ តាមរយៈអាហារូបករណ៍នេះ សិស្សនឹងតម្រូវឱ្យចូលរៀនពីម៉ោង ៦:៣០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច និងទទួលបានអាហារពេលព្រឹក ថ្ងៃត្រង់ និងអាហារសម្រន់ដូចគ្នា។ សម្រាប់កម្មពិធីអាហារូបករណ៍នេះ ផ្តល់អាទិភាពដល់ក្មេងស្រីដែលមានកន្លែងស្នាក់នៅ។
អាហារូបករណ៍នេះ ក៏មានផ្តល់ជូនសម្រាប់ថ្នាក់ចំណេះទូទៅតាមសាលារដ្ឋ (EE-SCHOOLS) គឺសម្រាប់សិស្សមកពីរាជធានីភ្នំពេញ ដែលរៀនតាមបណ្តាសាលារដ្ឋនានាចាប់ពីថ្នាក់ទី១ ដល់ទី១២ ដែលមកពីគ្រួសារក្រីក្រ គោរពតាមគោលនយោបាយរបស់អង្គការ ហើយអាណាព្យាបាលមានឆន្ទៈខ្ពស់ក្នុងការជំរុញកូនឱ្យទៅរៀនឱ្យបានទៀងទាត់។ សម្រាប់បេក្ខជន ដែមមានបំណងចង់ស្នើសុំអាហារូបករណ៍ខាងលើអាចដាក់ពាក្យនៅនាយកដ្ឋានអប់រំ និងសង្គម ដែលមានទីតាំងនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បេក្ខជនអាចដាក់ពាក្យពីថ្ងៃចន្ទ-សុក្រ ម៉ោង ៧:៣០ព្រឹក- ៥:៣០ល្ងាច ឱ្យបានមុនថ្ងៃផុតកំណត់ ព្រឹមថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់លេខទូរសព្ទ ០៩២ ២៩ ៥០ ៥២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី