SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារពិភពលោក ប្តេជ្ញាផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធក្នុងវិស័យទឹកស្អាត ដល់កម្ពុជា


ធនាគារពិភពលោក ប្តេជ្ញាផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធក្នុងវិស័យទឹកស្អាត ដល់កម្ពុជា
A+ A-

ភ្នំពេញ៖ ធនាគារពិភពលោក ប្តេជ្ញាផ្តល់ជំនួយបច្ចេកទេស ចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍សាកលរបស់ខ្លួនជាមួយកម្ពុជា លើវិស័យទឹកស្អាត ទាក់ទងនឹងការរៀបចំក្របខ័ណ្ឌនិយតកមុ្មវិស័យប្រកបដោយប្រសិទ្ធភាព។ ធនាគារពិភពលោក ក៏ជំរុញឱ្យកម្ពុជា ចូលរួមក្នុងវិធីថ្នាក់តំបន់ ដែលធនាគារពិភពលោក ទើបបានអនុម័តអភិក្រមកម្មវិធីពហុដំណាក់កាលថ្មី សម្រាប់រយៈពេល១០ឆ្នាំ ដោយផ្តោតលើការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតរយៈពេលវែង។

ក្នុងជំនួបពិភាក្សាអំពីគម្រោងទឹកស្អាត ដែលកំពុងអនុវត្ត និងការពង្រីកការគាំទ្របន្ថែមទៀតសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា ជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Maria Angelica Sotomayor ប្រធានផ្នែកអនុវត្តវិស័យទឹកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យធនាគារពិភពលោក ពិចារណាកែសម្រួលលក្ខខណ្ឌលទ្ធកម្មមួយចំនួន ដើម្បីគាំទ្រឱ្យឧស្សាហកម្មក្នុងស្រុកអាចចូលរួមផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត។

សម្រាប់ ឯកឧត្តម ហែម វណ្ណឌី កម្ពុជា ត្រូវបន្តគាំទ្រឧស្សាហកម្មក្នុងស្រុក រួមទាំងឧស្សាហកម្មផលិតទុយោ ម៉ាស៊ីបូមទឹក និងឧបករណ៍ផ្សេងៗទៀត ហើយបច្ចុប្បន្ន រោងចក្រក្នុងស្រុករបស់កម្ពុជា មួយចំនួនមានស្តង់ដាអន្តរជាតិ និងអាចរួមចំណែកសំខាន់ក្នុងវិស័យនេះបាន។ ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម ក៏បានសរសើរដល់ធនាគារពិភពលោក ដែលបន្តគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ។

ពាក់ពន្ធ័នឹងដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុសម្រាប់និរន្តរភាព និងភាពចាំបាច់ក្នុងការកែលម្អនិយតកម្ម ហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា ការប្រែប្រួលអាកាសធាតុកើតមានពិតប្រាកដ ហើយវាបាននិងកំពុងប៉ះពាល់ដល់ប្រភពទឹក និងគម្រោងដែលកំពុងអនុវត្ត។ គួរបញ្ជាក់ថា គណៈប្រតិភូធនាគារពិភពលោក ដែលបំពេញបេសកកម្មការងារនៅកម្ពុជា នឹងចុះទស្សនកិច្ចរោងចក្រផលិតទឹកស្អាត របស់រដ្ឋាករទឹកស្ទោង-តាំងក្រសាំង ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី