2025-07-16
ឃី ភារៈ
2025-07-16
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា និងវៀតណាម កំណត់គោលដៅប្រកបដោយមហិច្ឆតា ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យឈានទៅសម្រេចបាន ២០ពាន់លានដុល្លារ នៅឆ្នាំខាងមុខ។ អ្នកឧកញ៉ា គិត ម៉េង ថ្លែងដូចច្នេះ ក្នុងសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងធុរជនកម្ពុជា និងវៀតណាម ប្រមាណជាង ២០០នាក់។
ក្នុងការដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងសន្និសីទ ឆ្នាំ២០២៥ ដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងរកទីផ្សារឱ្យកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា ក្រៅពីការធ្វើពាណិជ្ជកម្ម ប្រទេសវៀតណាម គឺជាវិនិយោគិនដ៏ធំមួយ ក្នុងចំណោមវិនិយោគិនបរទេសចំនួន៥ផ្សេងទៀតរបស់កម្ពុជា ដោយមានគម្រោងលើសពី២០០ ដែលមានតម្លៃទឹកប្រាក់ជិត ៣ពាន់លានដុល្លារ ក្នុងវិស័យកសិកម្ម ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ ការកែច្នៃម្ហូបអាហារ រ៉ែ អាកាសចរណ៍ និងទេសចរណ៍។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវៀតណាម មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ។
តាមរយៈការយកចិត្តទុកដាក់ និងការសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយផ្ទាល់លើសហគ្រាសវៀតណាម និងកម្ពុជា ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា សង្ឃឹមថា កម្ពុជា វៀតណាម នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៃប្រទេសទាំងពីរបន្ថែមទៀត។ ដោយឡែក ឧកញ៉ា ឡេង ឫទ្ធី ក៏បានស្នើដល់ អ្នកឧកញ៉ា គិត ម៉េង បន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីឱ្យសហគ្រាសវៀតណាម និងកម្ពុជា អាចបណ្តាក់ទុនទាញយកផលប្រយោជន៍ អភិវឌ្ឍន៍គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសកម្ពុជា និងវៀតណាម បានបន្តកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលនៅក្នុង ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងទាំងពីរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់ច្រើនជាង ១០ប៊ីលានដុល្លារ កើនឡើង ៥៣.៣៤% បើធៀបទៅនឹងឆ្នាំមុន ហើយគោលដៅសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពី ររំពឹងថា នឹងឈានទៅដល់ ២០ប៊ីលានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី