2025-07-17
ទូច សូរិយា
2025-07-17
ទូច សូរិយា
ភ្នំពេញ៖ ការកើនឡើងនៃ Generative AI ជំនាន់ថ្មីបានធ្វើឱ្យមនុស្សកាន់តែមានភាពងាយស្រួលក្នុងការបង្កើតមាតិកាផ្សេងៗ ជាពិសេសមាតិកាបែបវីដេអូ ដែលធ្វើឱ្យមនុស្សជាច្រើនបានលើកឡើងពីការព្រួយបារម្ភអំពីសក្តានុពលនៃព័ត៌មានមិនពិត ការរំលោភលើសិទ្ធិអ្នកនិពន្ធ និងហានិភ័យសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន YouTube បានសម្រេចប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្តល់ប្រាក់ចំណូលលើមាតិកាដែលបង្កើតដោយ AI ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ។
ការបញ្ឈប់ការផ្តល់ប្រាក់ចំណូលលើមាតិកាដែលបង្កើតដោយ AI នេះ ត្រូវបានរចនាឡើង ដើម្បីដោះស្រាយកង្វល់ដែលកំពុងកើនឡើងអំពីផលប៉ះពាល់លើភាពត្រឹមត្រូវ គុណភាព និងសីលធម៌នៃប្រព័ន្ធផ្សព្វផ្សាយនៅលើថ្នាលនេះផងដែរ។
គួរបញ្ជាក់ថា Generative AI ជំនាន់ថ្មី បានផ្តល់ភាពច្នៃប្រឌិត និងភាពងាយស្រួល ប៉ុន្តែក៏បានបង្កជាបញ្ហាប្រឈមជាច្រើនដល់ការផលិតមាតិកា ដូចជា បញ្ហាគុណភាពវីដេអូ, បង្កើតការយល់ច្រឡំ, បង្កើតព័ត៌មានមិនពិត ឬព័ត៌មានប្រឌិតទាំងស្រុងផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី