SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចិនចំនួន៣ ចង់នាំយកបច្ចេកវិទ្យាទំនើប និងសន្សំសំចៃថាមពលខ្ពស់លើប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ ជំរុញភាពស្អាតនៅកម្ពុជា


ក្រុមហ៊ុនចិនចំនួន៣ ចង់នាំយកបច្ចេកវិទ្យាទំនើប និងសន្សំសំចៃថាមពលខ្ពស់លើប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ ជំរុញភាពស្អាតនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd. និងក្រុមហ៊ុន. Shun Yu Water Co., Ltd. ដែលជាក្រុមហ៊ុនដ៏ធំរបស់ខេត្ត Anhui ប្រទេសចិន មានបំណងនាំយកបច្ចេកវិទ្យាទំនើប និងសន្សំសំចៃថាមពលខ្ពស់ លើប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដើម្បីជំរុញភាពស្អាត និងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនទាំង៣ ខាងលើ ដែលដឹកនាំដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ ដែលក្រុមហ៊ុនវិនិយោគទាំង៣ មានបំណងរួមចំណែកជាមួយគោលនយោបាយចក្រាវិស័យបរិស្ថាន ផ្តោតលើភាពស្អាត បៃតង និងចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ចំពោះភាពស្អាតក្នុងទឹកវិញ ក្រសួងកំពុងសម្លឹងមើលបច្ចេកវិទ្យាដំឡើងអាងប្រព្រឹត្តកម្មទឹកកង្វក់ ដែលមានសមត្ថភាពខ្ពស់ចម្រាញ់ទឹកបានស្អាត ចំណាយតិច សន្សំសំចៃថាមពល ដែលអាចបំពាក់នៅតាមអាគារខ្ពស់ៗ តាមទីក្រុង និងតាមតំបន់ប្រជុំជននានា។ ចំពោះវត្តមានរបស់ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd.និងក្រុមហ៊ុន. Shun Yu Water Co., Ltd. គឺពិតជាមានសារសំខាន់ណាស់ ដែលនាំមកនូវបច្ចេកវិទ្យាដ៏ទំនើប និងជោគជ័យនៅប្រទេសចិន មកចែករំលែកនៅកម្ពុជា ក្នុងនាមជាប្រទេសមិត្តភាពដែកថែប កម្ពុជា-ចិន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងថា កន្លងមកនេះ យើងមានសាធារណជន និងសិស្សានុសិស្សសរុបចំនួន ១១លាននាក់ បានបេ្តជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក ហើយបច្ចុប្បន្ន ក្រសួងកំពុងសម្លឹងមើលឡដុតសំរាម ដែលមានបច្ចេកវិទ្យាខ្ពស់ សន្សំសំចៃថាមពលសម្រាប់ដុត ឬកែច្នៃសំណល់ប្លាស្ទិក ដែលប្រមូលបាន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី