SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ១លាននាក់ ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ


កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ១លាននាក់ ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ នាឱកាសពិធីចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ កម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ១ ០៥១ ៤៧២នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៩៩៣ ៩៩១នាក់ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៥៧ ៤៨១នាក់។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

បើតាមការចុះផ្សាយដដែល ក្នុងរយៈពេល៣ថ្ងៃ នៃពិធីចូលឆ្នាំចិន-វៀតណាម ពោលគឺចាប់ពីថ្ងៃទី០៩ ដល់១១ ខែកុម្ភៈនេះ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួន ២៩៤ ៣០១នាក់ ខណៈដែលខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ១១៧ ៦៧៧នាក់។ ខេត្តបាត់ដំបងវិញ មានភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាប្រមាណ ៨៩ ៤៤៦នាក់។ 

ចំណែក ខេត្តប៉ៃលិន មានភ្ញៀវទេសចរទៅទស្សនាសរុបចំនួន ៧៩ ៦៩៣នាក់ និងខេត្តកែប មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៧៣ ១៤៥នាក់ ខណៈខេត្តកណ្តាល មានទេសចរទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាប្រមាណ ៧១ ២៧៣នាក់ និងនៅមានខេត្តផ្សេងទៀត ភ្ញៀវទេសចរទៅលេងកម្សាន្តតាមគោលដៅផ្សេងៗជាច្រើនទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី