2025-07-23
ឃី ភារៈ
2025-07-23
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើប ត្រាំកក់ ខេត្តតាកែវ ចំនួន ១៥ តោនទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន ក្នុងនោះជើងទីមួយនៃបន្លែដែលក្រសួងកសិកម្ម ប្រមូលទិញពីសហគមន៍ ចំនួនជាង ៨ តោន ត្រូវបានរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២ គ្រឿងដឹកឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ហើយ ក្រសួងកសិកម្ម នឹងបន្តប្រមូលទិញ បន្លែចំនួន ៧ តោនបន្ថែមទៀត នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥។
នេះគឺជាជើងទីមួយនៃបន្លែដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញពីសហគមន៍ ដើម្បីយកទៅ ផ្គត់ផ្គង់កងកម្លាំង ប្រចាំជួរមុខនៅតំបន់ព្រំដែនខេត្តទាំងពីរ ធ្វើឡើងក្រោមស្មារតី «ខ្មែរជួយខ្មែរ»។ ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលីជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីលើនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី