SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសឡាវ នឹងមកទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី២៤- ២៥ កក្កដា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន


រដ្ឋមន្ត្រីការបរទេសឡាវ នឹងមកទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី២៤- ២៥ កក្កដា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន
A+ A-

ភ្នំពេញ៖ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេស នៃប្រទេសឡាវ និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាទ្វេភាគី អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវ។ ដំណើរទស្សនកិច្ចនេះផងដែរ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ២ថ្ងៃ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន នឹងមានព្រះរាជសវនាការ ជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ, ជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ ជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាង ប្រជាជនកម្ពុជា និងឡាវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី