SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CGCC និងធនាគារស្ថាបនា ចុះកិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំ បង្កើនការផ្តល់កម្ចីដល់អាជីវកម្មកម្ពុជា


CGCC និងធនាគារស្ថាបនា ចុះកិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំ បង្កើនការផ្តល់កម្ចីដល់អាជីវកម្មកម្ពុជា
A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារស្ថាបនា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការស្តីពីគម្រោងធានាឥណទានបោះដុំ (WGS) និងគម្រោងធានាឥណទាន ដើម្បីជំរុញសេដ្ឋកិច្ច (ESGS) សម្រាប់បង្កើនការផ្តល់កម្ចីដល់អាជីវកម្មនៅកម្ពុជា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) និងសាជីវកម្មធំៗ លើការពង្រីកអាជីវកម្ម ក្នុងការជួយសម្រួលប្រតិបត្តិការផ្សេងៗឱ្យកាន់តែប្រសើរ។

សាជីវកម្មធានាឥណទានកម្ពុជា បានបញ្ជាក់ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងស្ថាប័នទាំង២ លោក ណូ លីដា អគ្គនាយក CGCC លើកឡើងថា ការចុះហត្ថលេខាលើគម្រោងធានាឥណទានបោះដុំ (WGS) និងគម្រោងធានាឥណទាន ដើម្បីជំរុញសេដ្ឋកិច្ច (ESGS) បង្ហាញឱ្យឃើញពីឆន្ទៈរួមគ្នារបស់ស្ថាប័នទាំង២ ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីបង្កើនឥទ្ធិពលនៃការធានាឥណទាន។ លោក ណូ លីដា បន្តថា គម្រោង WGS និង ESGS នឹងគាំទ្រធនាគារស្ថាបនា ក្នុងការគ្រប់គ្រងអ៊ិចស្ពូស័រ និងជួយធនាគារឱ្យមានលទ្ធភាពច្រើនជាងមុន ក្នុងការផ្តល់ហិរញ្ញប្បទានចាំបាច់ជូនដល់ SMEs ដែលមានសក្តានុពល ជាពិសេសក្នុងអំឡុងពេល ដែលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា។

លោកអគ្គនាយក CGCC បានជម្រាបផងដែរថា កាលពី៥ឆ្នាំមុន ធនាគារស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា បានចាប់ផ្តើមរួមសហការគ្នា ក្នុងគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ក្នុងគោលដៅគាំទ្រអាជីវកម្មឱ្យទទួលបានហិរញ្ញប្បទានចាំបាច់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩។ លោកអគ្គនាយក គូសបញ្ជាក់បន្តថា ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំង២ បានចូលរួមគាំទ្រដល់ការស្តារឡើងវិញ និងអភិវឌ្ឍអាជីវកម្មជាច្រើន តាមរយៈការបានបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយ សម្រាប់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្រោងធានាឥណទាន។

ជាមួយគ្នានេះ លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិ នៃធនាគារស្ថាបនា ថ្លែងថា តាមរយៈកិច្ចសហការរវាងធនាគារស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា លើគម្រោង WGS និង ESGS នឹងអនុញ្ញាតឱ្យធនាគារស្ថាបនា ពង្រីកបណ្តាញឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេសទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។ ប្រធាននាយកប្រតិបត្តិ បន្ថែមថា កិច្ចសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា នឹងធានាថា ការផ្តល់ប្រាក់កម្ចីរបស់ធនាគារស្ថាបនា ស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ជំរុញកំណើននៅក្នុងតំបន់ដែលជាគន្លឹះនៃវិបុលភាពរយៈពេលវែង និងការលើកកម្ពស់ជីវភាពសម្រាប់គ្រួសារកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី