SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ផ្លូវថ្មើរជើងចតុមុខ៖ នៅថ្ងៃទី១៨-១៩ តុលា នឹងមានកម្មវិធីជជែកលើវិថីទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាគ្រប់រដូវកាល


ផ្លូវថ្មើរជើងចតុមុខ៖ នៅថ្ងៃទី១៨-១៩ តុលា នឹងមានកម្មវិធីជជែកលើវិថីទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាគ្រប់រដូវកាល
A+ A-

ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ (Walk Street) នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ នឹងមានកម្មវិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ «សិល្បៈជាជ្រុងមួយនៃទេសចរណ៍» និង «ទេសចរណ៍សម័យបច្ចេកវិទ្យា» ដែលរៀបចំឡើងដើម្បីចូលរួមយុទ្ធនាការជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាគ្រប់រដូវកាល ក៏ដូចជារដូវកាលបៃតង ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងបានទូលំទូលាយ។

យោងតាមក្រសួងទេសចរណ៍ កម្មវិធីជជែកលើវិថីទេសចរណ៍ នឹងធ្វើឡើងនៅវេលាម៉ោង ១៨:០០ ដល់ម៉ោង២០:០០នាទី។ សម្រាប់កម្មវិធីនេះ នឹងមានសកម្មភាពសំខាន់ៗកម្មវិធីជជែកលើវិថីទេសចរណ៍រួមមាន៖ ការសម្តែងទស្សនីយភាពសិល្បៈដោយក្រុមតន្ត្រីយុវជនអង្គរ Angkor Youth Orchestra, កិច្ចពិភាក្សាជាមួយវាគ្មិនកិត្តិយស អំពីបទពិសោធន៍ចំពោះវិស័យទេសចរណ៍, និងការច្រៀងចម្រៀងជាតិលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ។

កម្មវិធីដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ នឹងចូលរួមបំផុសស្មារតីប្រជាជន កម្ពុជា ឱ្យចេះសេ្នហាជាតិ ស្រឡាញ់មាតុភូមិ អភិរក្សអភិវឌ្ឍសិល្បៈវប្បធម៌ សម្បត្តិធម្មជាតិ ជាពិសេសលើកកម្ពស់កិត្យានុភាពជាតិ និងបង្ហាញទៅកាន់ពិភពលោកថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព (Cambodia Safe) ផ្ដល់នូវភាពកក់ក្ដៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី