2025-11-20
ទូច សូរិយា
2025-11-20
ទូច សូរិយា
ភ្នំពេញ៖ លោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ស្នើឱ្យក្រុមហ៊ុន Hangxiao Steel Structure ដែលវិនិយោគលើវិស័យរចនាសម្ព័ន្ធដែក ផ្លូវដែក ស្ពាន មជ្ឍមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះ ការរចនាម៉ូតគម្រោង ការផលិតនិងសាងសង់នៅប្រទេសចិន ឱ្យមកវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោក Huang Xinliang អគ្គនាយករងក្រុមហ៊ុន Hangxiao Steel Structure បានបង្ហាញពីចំណាប់អារម្មណ៍អំពីឱកាសវិនិយោគនៅប្រទេសកម្ពុជា និងបានឯកភាពលើការបន្តជួបភាគីកម្ពុជានៅខែបន្ទាប់ និងបានអញ្ជើញភាគីកម្ពុជាទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនរបស់លោកនៅទីក្រុងហានចូវ ខេត្តជឺជាង ក្នុងពេលខាងមុខផងដែរ។
លោក យក់ ឧសភា ក៏បានលើកឡើងអំពីចំណុចលើកទឹកចិត្តមួយចំនួនដែលមានចែងក្នុងច្បាប់វិនិយោគថ្មីនៃប្រទេសកម្ពុជា និងបន្តណាត់ជួបក្រុមហ៊ុនរបស់លោក Huang បន្ថែមទៀត ដើម្បីបន្តនូវវឌ្ឍនភាព និងឈានទៅដល់កិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខឆាប់ៗនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី