SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាងស្តុកទឹកធំជាងគេនៅកម្ពុជា គម្រោងអភិវឌ្ឍន៍«ទំនប់អាងទឹកលេខ២» សម្រេចបានប្រមាណ ៤០% គ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧


អាងស្តុកទឹកធំជាងគេនៅកម្ពុជា គម្រោងអភិវឌ្ឍន៍«ទំនប់អាងទឹកលេខ២» សម្រេចបានប្រមាណ ៤០% គ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧
A+ A-

ភ្នំពេញ៖ អាងស្តុកទឹកធំជាងគេនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៤០% គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ គម្រោងនេះ ចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧។

យោងតាមហ្វេសប៊ុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ វិច្ឆិកា នេះបានឱ្យដឹងថាគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា។

ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដោយ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។ គម្រោងនេះនឹងកាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។

បន្ថែមលើនេះទំនប់អាងទឹកលេខ២ ដែលមានមានទីតាំងស្ថិតនៅ ខេត្តពោធិ៍សាត់ នឹង បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់។ មិនត្រឹមតែប៉ុណ្ណោះ អាងស្តុកទឹកធំជាងគេនៅកម្ពុជា នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី