2025-11-25
គិត បុប្ផា
2025-11-25
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Sztáray រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការគ្រប់គ្រងធនធានទឹក កសិកម្ម និងកសិឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរ បានគូសបញ្ជាក់នូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលបាននិងកំពុងរីកចម្រើនលើវិស័យជាច្រើនដែលជាប្រយោជន៍រួម ដូចបានឆ្លុះបញ្ចាំងតាមរយៈជំនួបជាញឹកញាប់ និងប្រកបដោយផ្លែផ្ការវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ រដ្ឋលេខាធិការទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយ និងការផ្លាស់ប្តូរកម្រិតខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍។
ភាគីទាំងពីរ ទន្ទឹងរង់ចាំប្រារព្វខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងហុងគ្រីនៅក្នុងឆ្នាំ២០២៦។ លោកជំទាវ និង ឯកឧត្តម Sztáray រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី