SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនបារាំង បង្ហាញអំពីគម្រោងរបស់ខ្លួនរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅកម្ពុជា


ក្រុមហ៊ុនបារាំង បង្ហាញអំពីគម្រោងរបស់ខ្លួនរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-25

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន ARGUENDO Film (បារាំង) បង្ហាញគម្រោងរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរវត្ត និងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចទទួលភ្ញៀវចូលទស្សនាជិត ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ នៅខេត្តសៀមរាប។លោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film បង្ហាញគម្រោងនេះដល់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក PHILIPPE VIDAL, ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) និងជានាយកច្នៃប្រឌិតបង្កើតថ្មីរបស់ក្រុមហ៊ុន Entertainment Development (អេស្ប៉ាញ) ហើយជាអ្នកជំនាញខាងបង្កើត Attraction Park ដ៏ល្បី និងធ្លាប់ជានាយកបង្កើតថ្មីរបស់ Disney Land (Paris) លើកឡើងបន្ថែមថា ឧទ្យានទេសចរណ៍បែបនេះ ជាផលិតផលទេសចរណ៍មានតម្លែបន្ថែម និងបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក និងប្រវត្តិសាស្រ្តយូរលង់របស់កម្ពុជា ដែលពិតជាអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបន្តស្នាក់នៅយូរថ្ងៃបន្ថែមទៀត។

ឯកឧត្តម ហួត ហាក់ សរសើរចំពោះគំនិតផ្តួចផ្តើមសម្រាប់កម្ពុជា របស់វិនិយោគិនខ្មែរ-បារាំង ហើយគម្រោងនេះ ក្រសួងទេសចរណ៍ គាំទ្រ និងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យសម្រេចគម្រោងនេះ ជាលទ្ធផលផ្លែផ្កា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្ពុជា ក៏ដូចជាបង្ហាញនូវសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ ទៅដល់ប្រជាជនអឺរ៉ុប និងពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី