SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តវិនិយោគចំនួន ៤១៣គម្រោង ដែលមានទុនវិនិយោគប្រមាណ ៧ ៩៧០លានដុល្លារ


ខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តវិនិយោគចំនួន ៤១៣គម្រោង ដែលមានទុនវិនិយោគប្រមាណ ៧ ៩៧០លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៥ ក្រុមការងារពិសេសជំរុញការវិនិយោគ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៤១៣គម្រោង ក្នុងនោះគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន ៤១២គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៩៧០លានដុល្លារ និងប៉ាន់ស្មាន អាចបង្កើតឱកាសការងារ ៥២ ០០៤កន្លែង។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក ឯម ភាព បានបន្ថែមថា ក្នុងចំណោមគម្រោងដែលអនុញ្ញាតចំនួន ៤១២គម្រោង មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៩៤គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣ ៨១៦លានដុល្លារ, គម្រោងថ្មីមានចំនួន ១៧៨គម្រោង មានទុនវិនិយោគប្រមាណ ៣ ២១៦លានដុល្លារ, ការពង្រីកគម្រោងមាន ២៥គម្រោង មានទុនវិនិយោគប្រមាណ ៨៩៨លានដុល្លារ និងគម្រោងវិនិយោគមានស្រាប់មានចំនួន ១៥គម្រោង មានទុនវិនិយោគប្រមាណ ៣៩លានដុល្លារ ។

លោកអភិបាលរងខេត្តព្រះសីហនុ បានបន្ថែមថា ស្ថានភាពនៃការវិនិយោគ របស់ក្រុមហ៊ុននានានៅទូទាំងខេត្តព្រះសីហនុ ផ្តោតលើវិស័យមួយចំនួន ដូចជា តំបន់សេដ្ឋកិច្ចពិសេស អភិវឌ្ឍន៍ទេសចរណ៍ ដីជួលរយៈពេលវែង ដីឆ្នេរ និងកោះ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ និងសណ្ឋាគារ កសិដ្ឋានចិញ្ចឹមសត្វ កំពង់ផែសម្រាប់ធ្វើការនាំចេញ-ចូល ក្នុង និងក្រៅប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី