SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ
ពាណិជ្ជកម្ម

2025-06-29

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអាជីវកម្មនៅកម្ពុជា ជំរុញការអភិវឌ្ឍផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ការលើកទឹកចិត្តនេះ ធ្វើឡើងនៅក្នុងក្នុងកម្មវិធីផ្សព្វផ្សាយ «ភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម» (Provincial Outreach of the EU-Cambodia Business Partnership: Agri-Innovation Lab and Export Lab)។ ជាមួយគ្នានេះ លោកជំទាវ សុមេធ សុមនា ក៏បានលើកឡើងអំពីការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារតំបន់ និងទីផ្សារអន្តរជាតិផងដែរ។

កម្មវិធីផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើការផ្ដល់ព័ត៌មាន និងសេចក្តីណែនាំអំពីដំណើរការដាក់ពាក្យចូលរួម ការផ្តល់ចំណេះដឹងជាក់ស្តែងដល់ក្រុមហ៊ុនក្នុងការត្រៀមខ្លួនសម្រាប់ការនាំចេញ អនុលោមភាពនៃស្តង់ដារអន្តរជាតិ និងបែបបទក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាផ្ដល់ឱកាសសម្រាប់ការផ្សាភ្ជាប់អាជីវកម្ម និងកសាងដៃគូរវាងសហគ្រាស និងភាគីពាក់ព័ន្ធផ្សេងទៀត ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី