SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ សហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅកម្ពុជា


ក្រសួងការងារ សហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅប្រទេសកម្ពុជា។ នេះបើតាមការពិភាក្សារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក Thomas Finken តំណាងធនាគារ KFW កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានលើកឡើងនូវកាលានុវត្តភាពនៃកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ លោក Thomas Finken បានអរគុណចំពោះ ឯកឧត្ដម ហេង សួរ ដែលបានផ្តល់ព័ត៌មានយ៉ាងលម្អិតពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គមរបស់កម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង។

លោក Thomas Finken ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាពក្នុងការសហការលើគម្រោងថ្មីៗផ្សេងទៀតលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី